ព័ត៌មានជាតិ

ទុក្ខធំយ៉ាងក្រៀមក្រំ! ម្ដាយវេចនំត្រៀមការកូននៅថ្ងៃស្អែក ស្រាប់តែស្លាប់មួយរំពេចមិនទាន់បានឃើញផ្កាស្លាកូនផង…

កំពង់ចាមៈ សមត្ថកិច្ចបានប្រាប់ Post News ថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិខ្មារ ឃុំខ្មារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានករណីស្ត្រីម្នាក់កំពុងតែវេចនំសម្រាប់ការកូន ស្រាប់តែសុខៗ ក្អួតសុទ្ធតែឈាម ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភា្លមៗ ក៏ត្រូវស្លាប់។

ជនរងគ្រោះឈ្មោះ សូ ឡាង អាយុ ៦២ឆ្នាំ ស្រុកកំណើតកើតហេតុខាងលើ

តាមការបញ្ជាក់៖ ស្ត្រីរងគ្រោះមានជំងឺប្រចាំកាយជាយូរមកហើយ ហើយក៏ត្រូវចូលរោងការកូននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ កូនក្រមុំឈ្មោះ លន់ ប៊ុនរី និងកូនកំលោះឈ្មោះ ខន ទិន ប៉ុន្តែសាកសពម្ដាយបានដឹកមកធ្វើបុណ្យនៅផ្ទះផ្សេង កម្មវិធីការចូលរោងធម្មតា ក្នុងសភាពក្រៀមក្រំទាំងកូនកំលោះកូនក្រមុំ។ ធ្វើឲ្យសម្លេងស្រែកទ្រហោយំ ម្ដាយមិនទាន់បានឃើញកូនរៀបការចប់ផង៕

ហាមលួចម្លងអត្ថបទដោយគ្មានការអនុញ្ញាត៖

មតិយោបល់