ព័ត៌មានជាតិ

ឃ្លាំងស្តុបកៅស៊ូក្រែបត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅស្រុកលំផាត់

រតនគិរី: អគ្គិភ័យបានឆាបឆេះឃ្លាំងដាក់កៅស៊ូក្រែប១ខ្នងខ្ទេចទាំងស្រុង ប៉ុន្តែ មិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ​កាលពីវេលាម៉ោង១៖៤៥នាទី រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។

សមត្ថកិច្ចនគបាលស្រុកលំផាត់បានឲ្យដឹងថា ភ្លើងបានឆាបឆេះចេញពីឡចំហ៊ុយជ័រកៅស៊ូក្រែបធ្វើអំពីដែកមានទទឹង១០ម៉ែត្រ បណ្តោយ២០ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងរាបឥដ្ឋ សម្ភារ:ខូចខាតរួម​មាន ផ្ទះ១ខ្នង ជ័រកៅស៊ូក្រែប៤៥០០គីឡូក្រាម ស្នួលហាលកៅស៊ូក្រែប១០។

សមត្ថកិច្ចបានបន្ត​ទៀតថា ម្ចាស់ផ្ទះមានឈ្មោះ មូល តុល ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរមានមុខរបរធ្វើចម្ការ​រស់នៅ​ភូមិកើត​ហេតុខាងលើ៕

photo_2016-08-05_06-53-28

photo_2016-08-05_06-53-27

photo_2016-08-05_06-53-26

photo_2016-08-05_06-53-26 (2)

មតិយោបល់