ព័ត៌មានជាតិ

Update៖ រថយន្តហ៊ីយ៉ាន់ដាយអកហ្សើបត់ឆ្វេងបុកបង្គលភ្លើងរលំកិនរថយន្តខាងមុខរងការខូចខាត

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយអកហ្សើបត់ឆ្វេងបុកបង្គោលភ្លើងរលំកិនរថយន្តមួយគ្រឿងទៀតនៅខាងមុខរងការខូចខាត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី ១៤ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ចំណុចទល់មុខវត្តពោធិ៍មង្គល ក្នុងភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខ3E 5692បើកដោយបុរសម្នាក់។
រថយន្តរងគ្រោះប្រភេទកូរ៉េពាក់ស្លាកលេខភ្នំពេញ1AF 3766បើកដោយបុរសម្នាក់។
តាមប្រភពព័ត៌មានពី កន្លែង កើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុរថយន្តទាំងពីរគ្រឿងបើកស្របទិសគ្នាពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិលេខ៥ដោយរថយន្តប្រភេទកូរ៉េបើកខាងមុខរថយន្តហ៊ីយ៉ានដាយបើកខាងក្រោយខណ:មកដល់ចំណុចកើតហេតុរថយន្តប្រភេទកូរ៉េបានបត់ឆ្វេងដើម្បីឆ្លងផ្លូវរថយន្តហ៊ីយ៉ាន់ដាយអកហ្សើជាន់ហ្វ្រាំងមិនស៊ីក៏បួងចង្កួតបត់មកឆ្វេងដៃឡើងទ្រូងផ្លូវបុកបង្គោលភ្លើងមួយដើមរលំសង្កត់លើរថយន្តកូរ៉េខូចខាតទាំងសងខាងតែម្តង។
ក្រោយពេលកើតហេតុភាគីរថយន្តហ៊ីយ៉ាន់ដាយសងថ្លៃការខូចខាតទៅភាគីរថយន្តកូរ៉េចំនួន២០០ដុល្លារបញ្ចប់រឿងមួយជំហ៊ានដោយណែករថយន្តហ៊ីយ៉ាន់ដាយត្រូវសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីរងចាំដោះស្រាយជាក្រោយ៕

 

មតិយោបល់