ព័ត៌មានជាតិ

ចោរថ្លើមធំ! ហ៊ានលួចគាស់ផ្ទះនាយប៉ុស្ដិ៍រដ្ឋបាលឃុំជើងគួន លួចបានអាវុធខ្លី និងទ្រព្យសម្បត្តិជាច្រើន

តាកែវ: ករណីក្រុមចោរបានធ្វើសកម្មភាពគាស់ ផ្ទះរបស់ លោក គង់ សារិទ្ធ ភេទប្រុស អាយុវ ៥១ ឆ្នាំ មុខរបរនាយប៉ុស្តិ៍រដ្ឋបាលឃុំជើងគួនកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីលំនៅនៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
មុនពេលកើតហេតុដោយសារប្តីជាប់ទៅធ្វើការ ប្រពន្ធជាប់លក់ដូរនៅផ្សារ សម្ភារះបាត់បង់មាន ខ្សែកមាសទំងន់ ០៦ ជី មួយខ្សែ ប្រាក់ ៣០០,០០០រៀល និង អាវុធខ្លីម៉ាក 1254 លេខ 2445 បង់ ១ គ្រាប់ ០៨ គ្រាប់។

ចំពោះករណីនេះ ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសំរោង កំពុងធ្វើការស្រាវជ្រាវ៕

 

មតិយោបល់