ព័ត៌មានជាតិ

មួយយប់ចោរលួចម៉ូតូអស់ ២គ្រឿង ក្នុងបុរីតាំងលីម សង្ស័យមន្រ្តីប៉ូលិសខណ្ឌសែនសុខដេកលក់អស់

ភ្នំពេញ: ប្រជាពលរដ្ឋបានប្រាប់ Post News ថា នៅចន្លោះម៉ោង ២ និង២៣នាទី ៣ និង៤០ នាទីទៀបភ្លឺ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅបុរីតាំងលីម ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីក្រុមចោរចូលលួចគាស់ផ្ទះ ដោយឆ្កឹះសោ និងដោះកញ្ចក់ទ្វារខាងក្រោយផ្ទះ រួចចូលមកកាច់.កម៉ូតូចំនួន ២គ្រឿងយកទៅបាត់។

១.ម៉ាកClick ពណ៌ស 2015 ស្លាកលេខ ភ្នំពេញ 1CW-8883
២.ម៉ាកHonda Dream ពណ៌ក្រហម ស្លាកលេខ បាត់ដំបង 1V-5971

ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលសង្កាត់គោកឃ្លាង។

ជនរងគ្រោះសំណូមពរទៅសមត្ថកិច្ច ឲ្យជួយពន្លឿនការស្វែងរកម៉ូតូគាត់ផង ហើយជួយឲ្យសមត្ថកិច្ច ក្នុងមូលដ្ឋានទប់ស្កាត់ កុំឲ្យមានបទល្មើស ចោរលួចចោរឆក់ពេក៕

មតិយោបល់