ព័ត៌មានជាតិ

ស្រ្តីជនជាតិវៀតណាមស្នាក់នៅសណ្ឋាគារដឺប្រីឧម្នាក់ស្លាប់ដោយប្រើសារធាតុញៀន Methenamineជ្រុល

ភ្នំពេញៈ ប្រទះឃើញសាកសពជនជាតិវៀតណាមម្នាក់ស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង៣៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ទីតាំងនៅក្រុម៣៥ ផ្លូវសុធារស ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឧចំការមន រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះមានឈ្មោះ Nguyen Thi Minh Hanh ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅសណ្ឋាគារដឺប្រីឧ បន្ទប់លេខ១៦.៣៥ កាន់លិខិតឆ្លងដែនលេខ C2423474 មុខរបរទេសចរ។

ក្រោយពេលកើតហេតុ លោកគ្រូពេទ្យលោកឧកញ៉ា វិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំបេះដូង ( ដោយសារប្រើសារធាតុញៀន Methenamine ) លើសកម្រិត។
បច្ចុប្បន្នសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ៕

 

មតិយោបល់