ព័ត៌មានជាតិ

ទ្រាំលែងបាន ឪពុកម្តាយ មានតែកាត់ចិត្ត

កណ្តាល: ករណីអំពើហិង្សាក្នុងគ្រួសារ ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៩ វេលា ម៉ោង៧ និង ៣០ នាទីនៅចំណុចនៅផ្ទះជនរងគ្រោះភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ ១ នាក់ត្រូវជាម្តាយឈ្មោះ អៀល ស៊ីផា ភេទ ស្រី អាយុ ៥៤ ឆ្នាំ
មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើមុខរបរ: លក់ដូរ ។
ចំណែកជនសង្ស័យ ១ នាក់ ត្រូវជាកូន៖
ឈ្មោះ ថន ប៉ូរ៉ាន់ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើមុខរបរ: មិនពិតប្រាកដ (ឃាត់ខ្លួន) ។
*សម្ភារះខូចខាត:
– ជើងក្រានឡូវចំនួនមួយ ។
– ទូរដាក់ខោអាវចំនួនមួយ ។
– ទូរទស្សន៍ចំនួន មួយគ្រឿង ។
វត្ថុតាងចាប់យក៖
១- ដែកថ្នាំងអំពៅចំនួន មួយប្រវែង ៧០ សង់ទីម៉ែត្រ ។
២- កាំបិតផ្គាក់ដងឫស្សីចំនួនមួយប្រវែង ៧៥ សង់ទីម៉ែត្រ ។

នៅមុនពេលកើតហេតុ ជនសង្ស័យបានប្រើប្រាស់ថ្នាំញៀន ពេលត្រឡប់មកដល់ផ្ទះវិញ តែងតែអុកឡុកអ្នកផ្ទះ និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយជេរប្រមាថ និងគំរាមសម្លាប់ឪពុកម្តាយ ជាញឹកញាប់ ។ ដោយទ្រាំលែងបានក៏រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំឲ្យចុះជួយអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់