ព័ត៌មានជាតិ

ផ្ទះអ្នកលក់ដូរមួយកន្លែង ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ផ្ទះបាយ និងសម្ភារៈប្រើប្រាស់ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៦និង៤០នាទីព្រឹក ថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែងកើតឡើង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៧២ ក្រុមទី១៧ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ ឡាយ ម៉ានីត្តា ភេទស្រី អាយុ២៨ឆ្នាំ ។ មុខរបរលក់ដូរ ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ប្រភេទសំណង់: ថ្មប្រក់ក្បឿង ទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ ។ ខូចខាត: ឆេះបន្ទប់ផ្ទះបាយ ទំហំ៤ម៉ែត្រ x ៤ម៉ែត្រ ចំនួន០១ បន្ទាប់ ឆេះសម្ភារៈប្រើប្រាស់ ប្រចាំថ្ងៃ អស់មួយចំនួន និងពុំបានបណ្តាលឲ្យឆេះ ដល់ផ្ទះអ្នកជិតខាងឡើយ ។

ករណីនេះមិនបណ្តាលឲ្យមនុស្សស្លាប់ឬក៏រងគ្រោះថ្នាក់អ្វីនោះទេ ។

កម្លាំងសមត្ថកិច្ចចេញរថយន្តការិយាល័យ អគ្គិភ័យរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើនឹង០៤ ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍ពន្លត់: គ្មាន ។ ពន្លត់ចប់: ០៧និង២០ នាទីព្រឹក នាថ្ងៃដដែល៕

មតិយោបល់