ភ្នំពេញ : បុរសម្នាក់មានប្រពន្ធហើយថែមទាំង មានកូនបួននាក់ទៀតបានទៅលួចលាក់ជាមួយនឹងស្រីម្នាក់នៅក្នុងបន្ទប់ជួល ខណៈពេលដែលប្រពន្ធទៅរកឃើញទាន់នៅក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចសមត្ថកិច្ចចុះមកអន្តរាគមន៍កាលពី វេលាម៉ោង ១២និង ២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ ២០១៩ ចំណុចផ្លូវបេតុងបន្ទប់លេខ ៣ ក្នុងភូមិបុរីកម្មករ ក្រុម ៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រពន្ធដើម ឈ្មោះ ចន្ធី តាំងហួយ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះបានប្រាប់ថាប្ដីរបស់គាត់មានឈ្មោះ សេង សុភក្រ្តា អាយុ៣៣ឆ្នាំ មុខរបរ បើកខួង រស់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នឹង ប្រពន្ធចុងមានឈ្មោះ វ៉ន មុីមុី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរKTV ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមការរៀបរាប់របស់ប្រពន្ធដើមបានឲ្យដឹងថាដំបូងឡើយគាត់ស្វែងរកប្តីឲ្យប្ដីមកផ្ទះព្រោះគាត់មិនសូវស្រួលខ្លួន ខណៈពេលនោះប្ដីក៏បានប្រាប់គាត់ថាឲ្យមករកនៅកន្លែងកើតហេតុខាងលើក៏បានប្រទះឃើញដេកជាមួយស្រីហើយខាងប្រពន្ធក៏បាននាំគ្នាមួយឡានមកហើយចុះមកសួរនាំក៏មានការប្រតាយប្រតប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាខ្លាំង ចេញមកមើលព្រោងព្រាត និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រធានភូមិនិងអ្នកជិតខាងចូលមកជួយឃាត់ ។ ហើយបក្ខពួកបានចាកចេញពីកន្លែងកើតហេតុអស់នៅសល់តែប្រពន្ធ កំពង់ស្រែកឡូឡាឲ្យប្តីនឹងប្រពន្ធចុង នៅក្នុងបន្ទប់មិនហ៊ានចេញមកក្រៅទេ។
ក្រោយមកក៏មានបុរសម្នាក់គាត់យករថយន្តមកដឹកភាគីខាងប្រពន្ធចុងនិងប្តីកំហូចចេញពីបន្ទប់ បានយកកន្សែងរុំមុខជិតរត់ចូលទៅក្នុងរថយន្តដើម្បីដឹកយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លាដើម្បីសួរនាំនិងខាងប្រពន្ធដើមបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីនៃច្បាប់៕
មតិយោបល់