ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត ករុណា ពេជ្រ ច...

ករុណា ពេជ្រ ចេញបទ «ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ» ស្ដាប់ហើយខ្លោចចិត្ត

0

ជិតពីរឆ្នាំមកហើយ ដែលឪពុកតារាចម្រៀង ករុណា ពេជ្រ មានជំងឺធ្លាក់ខ្លួនពិកា ព្រោះដាច់សរសៃឈាមខួរក្បាល។ សភាពនេះ កាន់តែខ្លោចចិត្ត នៅពេលលោកបង្ហោះមួយបទពាក់ព័ន្ធនឹងឪពុក។

តាមរយ:ហ្វេសប៊ុក របស់តារាចម្រៀង ករុណា ពេជ្រ ធ្លាប់បានបង្ហាញពី រូបគេនិងលក់ទ្រព្យសម្បត្តិមួយចំនួន ដូចជាផ្ទះសម្បែង ពីរបីកន្លែង ត្រូវបានដោះដូរដើម្បីបានថវិកា មកផ្គត់ផ្គង់ជំងឺដែលត្រូវការចាំបាច់ជារៀងរាល់ខែ។ តាមការបញ្ជាក់ ការចំណាយទៅលើការព្យាបាលឳពុករបស់លោក ប្រមាណជិត២០ម៉ឺនដុល្លារហើយ បើគិតចាប់តាំងពីខែមករា រហូតដល់បច្ចុប្បន្ននេះ។ បទចម្រៀងមួយបទ «ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ» ដែលលោកបង្ហោះឡើង ស្តាប់ហើយស្ទើរតែទប់ទឹកភ្នែកមិនបាន ដោយសារអត្ថន័យគឺចាក់ដោតខ្លាំង ហើយស្តែងពីការខិតខំប្រឹងប្រែងរបស់លោក តែផ្ទុយស្រលះបែរជាគ្មានលទ្ធផល។
ថ្លែងប្រាប់ទាំងអួលដើមករ តារាចម្រៀង ជួរមុខរបស់ផលិតកម្មថោន បានប្រាប់ថា គ្មានអ្វីដែលឈឺចាប់ជាងការមើលឃើញប៉ារបស់ខ្លួនធ្លាក់ក្នុងសភាពបែបនេះទេ។
សូមរំលឹកថា ប៉ារបស់ ករុណា ពេជ្រ បានធ្លាកខ្លួនឈឺជំងឺដាច់សរសៃឈាមខួរក្បាល តាំងពីថ្ងៃទី៣ មករា ២០១៧ គិតមកដល់ពេលនេះ មានរយ:ពេលជិតពីរឆ្នាំហើយ ចំណែក ករុណា ពេជ្រ បានស្វះស្វែងរកពេទ្យព្យាបាលឳពុកខ្លួនរហូតទៅដល់ប្រទេសវៀតណាម និងបានវិលត្រឡប់មកវះកាត់ខួរក្បាលនៅមន្ទីរពេទ្យ សាន់រ៉ាយ ដែលជាមន្ទីរពេទ្យរបស់ជប៉ុន។ បច្ចុប្បន្ន ប៉ារបស់ករុណា ពេជ្រ នៅមិនទាន់វិលត្រឡប់មកសភាពធម្មតាវិញទេ គឺប្រព័ន្ធប្រសាទ មិនអាចស្តាប់ឭ និយាយបាន ពោលគឺគាត់ក្លាយខ្លួនជាមនុស្សរុក្ខជាតិទៅហើយ៕

មតិយោបល់