ព័ត៌មានជាតិ

Van Gaal ៖ បើ Arjen Robben មក​លេងនៅបិសាចក្រហម​លោក​នឹង​ឲ្យប្រាក់កម្រៃទ្វេរដង​

ហុល្លង់៖អ្នកយុទ្ធសាស្ត្រ​សញ្ជាតិហុល្លង់​ លោក Van Gaal បានប្រកាស​ឲ្យដឹងថា ​លោកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចំណាយទ្វេរដង លើ Arjen Robben បើសិនជាចូលរួម​លេង​នៅក្នុងក្លិប បិសាចក្រហម។​
Arjen_Robben-91e90-crop1399192757140p
រឿង អំពី Van Gaal មកដឹកនាំក្លិបបិសាចក្រហម ត្រូវបានអះអាងរួចរាល់ហើយ ។ ឥឡូវនេះ ​ខាង​ពហុកីឡដ្ឋាន ​Old Traford បាននឹងកំពុងចំណាយការមើល ​ក្បួន​ច្បាប់របស់អ្នកយុទ្ធសាស្ត្រទីលាននេះ អំពីការទិញ និងលក់ តារាបាល់ទាត់រូបណាទៀត​ នៅរដូវកាលបន្ទាប់ ។​

បើតាមប្រភពព័ត៌មានចុងក្រោយ របស់ Old Traford បាន​ឲ្យដឹងថា ប្រធានបទដ៏សំខាន់ របស់ Van Gaal ចង់ធ្វើជាម្ចាស់ជនរួមជាតិ កីឡាករ Byern Munich លោក Arjen Robben ។ ក្នុងនោះ ដោយ Van Gaal ជឿជាក់ថា ​បច្ចុប្បន្ននេះ អ្នកដែលអាច ចាប់ដៃគូលេង​ជាមួយនឹង ខ្សែប្រយុទ្ធ Van Persie និង Rooney គឺមានតែ Arjen Robben ។

នៅរដូវកាលនេះដែរ ខ្សែបម្រើស្លាបសញ្ជាតិហុល្លង់ បានកុងត្រា​ជាមួយនឹងក្លិប Bayern Munich រហូតដល់ឆ្នាំ ២០១៧ ជាមួយនឹងទំហំទឹកប្រាក់ លេងមួយសប្តាហ៍ ១២៥០០០ផោន​ ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ Van Gaal បាននិយាយថា បើសិនជា Arjen Robben មកចូលរួមលេង​នៅក្លិប បិសាចក្រហម លោកនឹង​ឲ្យ​​ស្ទើរ​ ១ ជាពីរនៃប្រាក់កម្រៃចាស់ នោះគឺ ២ សែន​ផោន ក្នុង១សប្តាហ៍ ។ ជាមួយនឹងទំនាក់ទំនងដែលមានស្រាប់នេះ លោក​ជឿជាក់ថា Arjen Robben នឹងមកកាន់ បិសាចក្រហម ។​
តែ​ទោះជាយ៉ាងណា ​នៅមិនទាន់មាន​ចម្លើយពី Arjen Robben នៅឡើយនោះទេ​៕​

មតិយោបល់