ភ្នំពេញៈ សមត្ថកិច្ចចុះបង្ក្រាបទីតាំងម៉ាស្សាយីហោ វណ្ណនី រីករាយ ដែលបានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់យកទៅធ្វើការសាកសួរ។
ការបង្ក្រាបនេះធ្វើឡើងនៅម៉ោង១២យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ផ្ទះលេខ៣២B ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងខាងលើមានឈ្មោះ ហួត សុវណ្ណនី ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាកើតហេតុខាងលើ ហើយទីតាំងនេះចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង១០ ព្រឹករហូតដល់ម៉ោង២ រំលងអធ្រាត្រ ដោយមាននារីក្មេងចាស់ចំនួន៥នាក់រង់ចាំភ្ញៀវមកម៉ាស្សា និងរួមភេទ តម្លៃរួមភេទ១ម្ដង ចាប់ពី២០ដុល្លារទៅ២៥ដុល្លារក្នុងមួយដង។
បច្ចុប្បន្នមនុស្សទាំង៦នាក់ ត្រូវបានបញ្ជូនយកមកការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីបន្តការសាកសួរតាម នីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់