ព័ត៌មានជាតិ

Updated ៖ក្បាលចុះ ត្រាំ ប្រឡាយ ទឹក ស្អុយ ម្ចាស់ ទៅ បាត់ផ្អេីលតាំងពីយប់ព្រឹកឡេីងផ្អេីលទៀត

ភ្នំពេញ:បើ តាម សេចក្តីរាយការណ៍ បានឱ្យ ដឹង ថា រថយន្ត ម៉ាក ម៉ា ស្តារ មួយ គ្រឿង បាន បើក ធ្លាក់ ប្រឡាយ បាក់ ទូក ដោយ ដាំ ក្បាល ចុះ គូថ ឡើង លើ តាំងពី យប់ ហើយ ត្រូវ បាន ម្ចាស់ ទុក ចោល រហូត ដល់ ព្រឹក ឡើង បង្ក ឱ្យ មានការ ភ្ញាក់ផ្អើល ដល់ប្រជា ជា ពលរដ្ឋ និង សមត្ថកិច្ច អាជ្ញាធរ ចុះ ទៅ ស្ទួ ច យក មក រក្សា ទុក កាលពី ព្រឹក ថ្ងៃ ទី ១៥ ខែធ្នូ ឆ្នាំ ២០១៩ នៅ ចំណុច ស្ពាន ឆ្លង ប្រឡាយ បាក់ ទូក ខាងកើត ផ្សារ ធំ ទួល សង្កែ ហៅ ផ្សារ សាំង ហាន់ ក្នុងភូមិ បាក់ ទូក សង្កាត់ ទួល សង្កែ ទី ១ ខណ្ឌ ឬ ស្សី កែវ ។
ប្រភពបន្ត ថា រថយន្ត ដែល បើក ធ្លាក់ ចូល ក្នុង ប្រឡាយ នោះ ម៉ាក ម៉ា ស្តារ ២ បាំង ពណ៌ ស ពាក់ ធ្លាក់ លេខ ភ្នំពេញ ២AK ៥៣០៨ ម្ចាស់ ពុំ ទាន់ ស្គាល់ អត្តសញ្ញាណ ឡើយ ។

តាម ព័ត៌មាន ឱ្យ ដឹង ថា រថយន្ត នោះ បាន ជួប គ្រោះថ្នាក់ បើក ធ្លាក់ ស្ពាន ចូល ក្នុង ប្រឡាយ បាក់ ទូក ទាំង ពី ម៉ោង ប្រមាណ ១១ យប់ ថ្ងៃ ទី ១៤ ខែធ្នូ ហើយ ម្ចាស់ ក៏ បាន ទុក រថយន្ត ចោល រហូត ដល់ ព្រឹក បង្ក ឱ្យ មានការ ភ្ញាក់ផ្អើល យ៉ាង ខ្លាំង តែ ម្តង ។

ប្រភពបន្ត ឱ្យ ដឹង ទៀត ថា នៅ មុន កើតហេតុ គេ ឃើញ រថយន្ត ជិះ ២ នាក់ ប្តី ប្រពន្ធ តាម ផ្លូវ បេតុង មុខ ផ្សារ ហាំ ហាន់ ពី លិច កើត លុះ ពេល មក ដល់ កណ្តាល ស្ពាន ឆ្លង ប្រឡាយ បាក់ ទូក មិន ទាន់ ដល់ ផ្លូវបត់ ផង រថយន្ត នោះ ក៏ បត់ ស្តាំ ង បុក ខឿន ស្ពាន ដាំ ក្បាល ចូល ប្រឡាយ ទឹក ស្អុយ តែ ម្តង ។ ដោយ ជង់ ក្បាល ចូល ទៅ ក្នុង ប្រឡាយ ហើយ គូថ គងជាប់ ស្ពាន ។ បន្ទាប់ មក គេ ឃើញ មាន មនុស្ស ប្រុស ម្នាក់ និង ស្ត្រី ម្នាក់ ដែល គេ អះអាង ថា ជា ប្តី ប្រពន្ធ គ្នា ក៏ បាន បើកទ្វារ លូន ចេញ ហើយ ទុក រថយន្ត ចោល ទៅ បាត់ ។

លុះ នៅ ព្រឹក ថ្ងៃ ទី ១៥ ខែធ្នូ ប្រជាពលរដ្ឋ ក្បែរ ខាង ក៏ ដូច ជា ធ្វើ ដំណើរ ឆ្លងកាត់ នាំ គ្នា ឈប់ មើល បង្ក ឱ្យ មានការ ភ្ញាក់ផ្អើល និង ស្ទះចរាចរណ៍ តែ ម្តង ។ ក្រោយ មក សមត្ថកិច្ច និង អាជ្ញាធរ ក៏ ហៅ រថយន្ត មក ស្ទួ ច យក ចេញ ដើម្បី យក ទៅ ទុក ស្នាក់ ការ ប៉ុស្តិ៍ ទួល សង្កែ ទី ១ រង់ចាំ ម្ចាស់ ទៅ ទទួលយកនៅពេលក្រោយ៕

មតិយោបល់