ព័ត៌មានជាតិ

កូរ៉ូឡាងោកមួយភាំង រេចង្កូតធ្លាក់ផ្លូវក្រឡាប់បីត្រឡប់ របួសស្រាល

ស្ទឹងត្រែងៈ រថយន្តកូរ៉ូឡាមួយគ្រឿង ជិះគ្នាបីនាក់បានជួបគ្រោះថ្នាក់ចរចារណ៍ ខណៈ ដែលតៃកុង ងងុយដេក ងោកមួយភាំងរេចង្កូតធ្លាក់ផ្លូវក្រឡាប់បីត្រឡប់សំណាងល្អមិនមានអ្នកបាត់បង់ជីវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចទល់មុខផ្ទះសំណាក់យីហោ ច្រប់ថ្មី ស្ថិតក្នុងភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

រថយន្តដែលជួបគ្រោះថ្នាក់ខាងលើនេះ ម៉ាក កូរ៉ូឡា ផលិតឆ្នាំ១៩៩៩ ពណ៌ទឹកប្រាក់រងការខូចខាតស្ទើរតែទាំងស្រុង។ ចំណែកអ្នកធ្វើដំណើរក្នុងរថយន្តចំនួន៣នាក់ គ្រាន់តែរងបួសស្រាលប៉ុណ្ណោះ។

ក្រោយហេតុការណ៍នេះបានកើតឡើង គេបានឃើញអ្នកដំណើរក្នុងរថយន្តទាំង៣នាក់ បានលូនចេញពីក្នុងរថយន្ត ព្រមទាំងបានទូរសព្ទហៅរថយន្តស្ទូច ដើម្បីមកស្ទូចយកទៅជួសជុលផងដែរ៕

មតិយោបល់