ព័ត៌មានជាតិ

មិនត្រូវខំខ្លាំងពេកទេគិតសុខភាពផង!

ឧត្ដរមានជ័យ: សោកស្តាយបុរសម្នាក់រួមភេទខ្លាំងពេក បណ្តាលឲ្យគាំងបេះដូងស្លាប់។

ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

សាកសពឈ្មោះ ជុំ ពិជ័យ ភេទ ប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថានៅពេលទទួលបានព័ត៌មានថា មានករណីមនុស្សស្លាប់ កម្លាំងជំនាញនគរបាលក្រុង បានសហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេស និងគ្រូពេទ្យ មន្ទីរពេទ្យបង្អែកខេត្ត ត្រួតពិនិត្យសាកសព ។

សមត្ថកិច្ចបានសន្និដ្ឋានថា សាកសពបានស្លាប់ដោយសារគាំងបេះដូង ប្រាកដមែន មូលហេតុ បណ្តាលមកពីការរួមភេទ ។
ក្រោយការពិនិត្យកោសល្យវិច័្ចយ រួចសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

មតិយោបល់