ភ្នំពេញៈ ដោយអនុវត្តន៍តាមបទបញ្ជ របស់ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១០និង០០នាទី កំលាំងជំនាញខណ្ឌ ប៉ុស្តិ៍នគរបាលវត្តភ្នំបានចុះបង្ក្រាប ករណីស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង ០២និង០០ នាទីរំលងអាធ្រាតចូលថ្ងៃទី១៥ ខែធ្នូ សមត្ថកិច្ចយើងប្រមូលបានសរុបរួមចំនួន ០៣នាក់ ស្រី០២នាក់ប្រុសភេទទី៣ ចំនួន០១នាក់ ។
ចំពោះមុខ អធិការដ្ឋានបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទខាងលើទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕
មតិយោបល់