ព័ត៌មានជាតិ

Rooney៖ CR7 នឹងជួយឲ្យ Man UTD មានលទ្ធភាពប្រជែងពានអង់គ្លេសបាន

បរទេស៖ ការវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញនៃកំពូលកីឡាករ CR7 ជាលើកទី២បានធ្វើឲ្យមនុស្សជាច្រើនជាពិសេសអតីតមីត្តរួមក្លឹបម្នាក់របស់គាត់ផងដែរហ៊ានអះអាងថាកីឡាករប៉ទុយហ្គាល់រូបនេះនឹងធ្វើឲ្យមានការផ្លាស់ប្តូរជាមិនខាននៅទីនេះ។

អតីតកីឡាករឆ្នើមនិងជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតរបស់ក្លឹប Man UTD លោក Wayne Rooney បានគាំទ្រពេញទំហឹងចំពោះការវិលត្រឡប់លើកនេះហើយលើកឡើងថា CR7 នឹងជួយឲ្យ Man UTD មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងពានរង្វាន់លីគកំពូលអង់គ្លេសនៅរដូវកាលនេះ។

គួរឲ្យដឹងដែរថា Rooney និង CR7 បានចាប់ដៃគូគ្នាក្នុងតំបន់ប្រយុទ្ធយ៉ាងមុតស្រួចសម្រាប់ក្លឹបបិសាចក្រហម Man UTD កាលពីសម័យឆ្នាំ២០០៦ដល់ឆ្នាំ២០០៩និងបានជួយលើកពាន Champion Leauge ឲ្យក្លឹបម្តងដែរកាលពីរដូវកាល២០០៧-២០០៨៕

 

មតិយោបល់