ព័ត៌មានជាតិ

២នាក់ទៀតហើយត្រូវសមត្ថកិច្ចឃាត់ករណីលួចម៉ូតូ

ភ្នំពេញ: នៅថ្ងៃទី ១៤ ធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១១ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចម៉ូតូ នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ០២នាក់ (កាល់ពីថ្ងៃទី១៤-១២-២០១៩ វេលាម៉ោង០១ និង០០នាទីរំលងអធ្រាត)។

ជនសង្ស័យ០២នាក់រួមមាន ៖
១-ឈ្មោះ សុខ ម៉ាប់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) (ឃាត់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ )
២-ឈ្មោះ រឿន សុភារិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅ ភូមិសំរិង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)(ឃាត់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ) បានធ្វើសកម្មភាពលួចម៉ូតុរបស់ជនរងគ្រោះ ឈ្មោះ លៀត វត្តាន: ភេទប្រុស អាយុ ២០ មុខរបរបុគ្គលិកឯកជន ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (សម្ភារ:បាត់បង់គ្មាន ) ។

សម្ភារ:ដកហូត ៖ម៉ូតូ០២គ្រឿង (១-ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HU-2084 របស់ជនរងគ្រោះ , ២-ម៉ាកMSX ពណ៌ស ផលិតឆ្នាំចាស់ ពាក់ស្លាកលេខតាកែវ 1L-9179 របស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

 

មតិយោបល់