ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ត្រូវសមត្ថកិច្ចបណ្តេញចេញពីប្រទេសកម្ពុជា

កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីដាក់ដាំ ធ្វើការបណ្តេញចេញជនជាតិវៀតណាម ០១នាក់ ទៅឲ្យភាគីខាងវៀតណាម តាមប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីដាក់ដាំ (កម្ពុជា) និងប៉ុស្តិ៍ប៊ូប្រាំង (វៀតណាម) នាវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។

នគរបាលអន្តោប្រវេសន្តបានឲ្យដឹងថា ជនជាតិវៀតណាមនេះ មានឈ្មោះ ម៉េង ឡាយ ភេទប្រុស អាយុ ៤៩ឆ្នាំ ទីកន្លែងកំណើតខេត្តព្រះត្រពាំង ប្រទេសវៀតណាម ឪពុកឈ្មោះ លី យ៉ាងវេ (ស្លាប់) ម្តាយឈ្មោះ ឈៀង ធីវ៉ា (រស់) ប្រពន្ធឈ្មោះ ឡេ ធីវ៉ា មានកូនចំនួន ០៤នាក់ និងមានទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

 

មតិយោបល់