ព័ត៌មានជាតិ

បើកបររថយន្តវ៉ាជែងក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូនៅខាងមុខរងរបួសធ្ងន់

ព្រៃវែង: យោងតាមរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣និង២០នាទីនៅចន្លោះគីឡូម៉ែតលេខ៦៣-៦៤លើផ្លូវជាតិលេខ៨ស្ថិតក្នុងទឹកដីភូមិត្នោតឃុំរកាស្រុកពារាំងខេត្តព្រៃវែងរវាងរថយន្តនិងម៉ូតូ។

មានរថយន្ត១គ្រឿងម៉ាកតួយូតាព្រូសពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ២BA-៤៩៧១បើកបរដោយឈ្មោះរស់បញ្ញារ័ត្នភេទប្រុសអាយុ២៤ឆ្នាំរស់នៅផ្ទះលេខ193ភូមិថ្មគោលសង្កាត់ចមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបើកបរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុបានជែងរថយន្ត១គ្រឿងទៀតក៏បណ្ដាលឱ្យជ្រុលទៅបុកចំពីក្រោយម៉ូតូ១គ្រឿងម៉ាកហុងដាC១២៥ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង១D-១១៧០បើកបរដោយឈ្មោះវ៉ែនលីភេទប្រុសអាយុ៥៤ឆ្នាំមានទីលំនៅភូមិទ្រាឃុំកញ្ចំស្រុកពារាំងខេត្តព្រៃវែងក្នុងខណ:ពេលអ្នកបើកបរម៉ូតូបើកក្នុងទិសដៅស្របគ្នាហើយបត់ឆ្វេង។

ករណីនេះបណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ចំណែកម៉ូតូខូចខាតស្រាល។ក្រោយពេលកើតហេតុរួចជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពារាំង។ចំណែកវត្ថុតាងរថយន្តនិងម៉ូតូសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងនីតិវិធី៕

 

មតិយោបល់