ព័ត៌មានជាតិ

លុចស៊ីស RX400 ស្លាកលេខខេមរៈភូមិន្ទ01 2-1308 បុកម៉ូតូអូសជាង១០ម៉ែត្រ បណ្ដាលឲ្យរបួសម្នាក់

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តលុចស៊ីស ស្លាកលេខេមរៈភូមិន្ទ ឆ្លងផ្លវមិនប្រយ័ត្ន ទៅបុកម៉ូតូឌ្រីមសង់ពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូខ្ទាតចេញរងរបួសស្រាល។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ តាមបណ្ដាយផ្លូវមុនីវង្ស កែងនិងផ្លូវ ១០៨ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តលុចស៊ីស RX400 ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរៈភូមិន្ទ01 2-1308 ធ្វើដំណើរពីកើតទៅលិច បានឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូឌ្រីមសង់០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1 F-7116 ជិះដោយបុរសម្នាក់ ធ្វើដំណើរពីជើងទៅត្បូងពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូខ្ទាតចេញរងរបួសស្រាល ហើយរថយន្តអូសម៉ូតូប្រមាណជាង១០ម៉ែត្រ ទើបឈប់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ចំណុចកើតហេតុ ឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយខាងរថយន្តព្រមសង់400$ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

មតិយោបល់