ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្ដាលឲ្យកិនចំក្បាលបុរសម្នាក់ស្លាប់ភ្លាមៗ នៅក្រុងស្ទឹងសែន

កំពង់ធំ: នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៥និង១២នាទីរសៀល លើកំណាត់ផ្លូវជាតិលេខ៦ ចំណុចមុខឃ្លាំងឈ្មោះ គ្រុយ ស៊ាងគីម ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង រថយន្តបុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។

រថយន្ត ពណ៌ក្រហម ស្លាកលេខAT19.3-0588 បើកបរទិសដៅពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់)។
ម៉ូតូម៉ាក MD ពណ៌ក្រហម ស្លាកលេខគ្មាន បើកបរទិសដៅពីជើងទៅត្បូងដោយឈ្មោះ រដ្ឋ ខេមនី ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរកសិករ(ត្រូវរថយន្តកិនក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) មិនពាក់មួកសុវត្ថិភាព។

មូលហេតុ៖ បឋមបង្កដោយអ្នកបើកបរទាំងពីរ មិនប្រកាន់ស្តាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយ៉ូវ ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់