ព័ត៌មានជាតិ

កាន់តែពិសេស!!! ក្រុមហ៊ុន Hyundai Camko Motor មានមជ្ឈមណ្ឌលសេវាកម្មជួសជុល និងថែទាំរថយន្តចល័ត ជាមួយបុគ្គលិកជំនាញ តម្លៃសមរម្យ និងសេវាកម្មរហ័សទាន់ចិត្ត

ភ្នំពេញៈ ក្រុមហ៊ុន Hyundai Camko Motor មានមជ្ឈមណ្ឌលសេវាកម្មជួសជុល និងថែទាំរថយន្តចំនួន២ ដែលមានមុខងារ ផ្សេងៗគ្នា។ មជ្ឈមណ្ឌលសេវាកម្ម Hyundai Monivong គឺសម្រាប់សេវាកម្មទាន់ចិត្ត ខណៈមជ្ឈមណ្ឌលសេវាកម្ម Hyundai Sen sok គឺសម្រាប់ផ្តល់សេវាកម្មជួសជុលបែបធុនធ្ងន់។

មជ្ឈមណ្ឌលសេវាកម្ម Hyundai Sen Sok ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ ហើយបន្ទាប់ពីប្រតិបត្តិការរយៈពេល៣ឆ្នាំ ក្រុមហ៊ុន Hyundai Camko Motor បានពង្រីក និងកែលម្អមជ្ឈមណ្ឌលសេវាកម្ម ជួសជុលរបស់ខ្លួន តាមស្តង់ដាសេវាកម្មសកលថ្មីរបស់ក្រុមហ៊ុន Hyundai – GDSI ដើម្បីសម្របខ្លួន ទៅនិងស្ថានភាពរីកចម្រើនរបស់ក្រុមហ៊ុន Hyundai ដែលមានល្បឿនលឿន និង សំខាន់ជាងនេះទៅទៀត ការផ្ដល់បទពិសោធន៍សេវាកម្មពិសេសបន្ថែមទៀតដល់អតិថិជនរបស់ក្រុមហ៊ុន Hyundai ទាំងអស់។

សូមស្វែងយល់បន្ថែមអំពីសេវាកម្ម ដែលមជ្ឈមណ្ឌលសេវាកម្ម Hyundai Sen Sok អាចផ្តល់ជូនបាន!

១. សេវាកម្មជួសជុល ដែលមានគុណភាព
ជាមួយនិងផ្ទៃដីសរុបចំនួន ៣,៥០០ ម៉ែត្រការ៉េ រួមទាំងរោងជាង និង ឃ្លាំងស្តុក មជ្ឈមណ្ឌលសេវាកម្ម Hyundai Sen Sok អាចទទួលបម្រើសេវាកម្មជួសជុល និងថែទាំរថយន្តរហូតដល់២០គ្រឿងក្នុងមួយថ្ងៃ រួមមានរថយន្តទេសចរណ៍ និង រថយន្តដឹកទំនិញ។

មជ្ឈមណ្ឌលសេវាកម្ម Hyundai Sen Sok បើកបម្រើជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨និង០០នាទីព្រឹក ដល់ម៉ោង ៥និង០០នាទីល្ងាច សូម្បីថ្ងៃឈប់សម្រាកជាសាធារណៈ និងបំពាក់ជាមួយគ្រឿងបរិក្ខារទំនើបៗ ជាច្រើនដូចជា Hyundai – GDSI Mobile ម៉ាស៊ីនប៉ូលា និង លាងសម្អាត ឧបករណ៍ជួសជុលបំពាក់ជាមួយនិងបច្ចេកវិទ្យាខ្ពស់ ។ ដោយបុគ្គលិក ទទួលបានការបណ្តុះបណ្តាល មានសមត្ថិភាព និងជំនាញពិតប្រាកដ ផ្តល់ជូនអតិថិជន នៅសេវាកម្មជួសជុល ដែលមានគុណភាពខ្ពស់ និងលឿនបំផុត។

ក្រៅពីនេះតើអ្នកដឹងទេថា ជាមួយនិងក្រុមហ៊ុន អ្នកអាចទទួលបានសេវាកម្មរហ័ស មិនត្រឹមតែមាន Mobile Service (រថយន្តជួសជុលចល័ត) ដែលផ្តល់សេវាកម្មជួសជុល ដល់អតិថិជននៅតាមបណ្តាខេត្តឆ្ងាយៗ លើសពីនេះទៅទៀត ចាប់ពីខែមិថុនានេះ Hyundai Camko និងចាប់ផ្តើមសេវាកម្ម Motorbike Mobile (ម៉ូតូជួសជុលចល័ត) ដោយអ្នកបច្ចេកទេស ដែលមានបទពិសោធន៍របស់ Hyundai និងមកជួសជុលរថយន្តរបស់អ្នក នៅក្នុងទីក្រុងបានយ៉ាងឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ជាមួយនិងការជួសជុលដូចខាងក្រោម ការផ្លាស់ផ្តូប្រេង ជាមួយនិងតម្លៃសមរម្យ។
២. ជាងដែលមានសមត្ថិភាព និងជំនាញពិតប្រាកដ ជាងរបស់ក្រុមហ៊ុន Hyundai ទទួលបានការវឹកហាត់ពីរោងចក្រ Hyundai ត្រឹមត្រូវពោពេញដោយសមត្ថិភាព និងជំនាញពិតប្រាកដ។
៣. គ្រឿងបន្លាស់សុទ្ធមកពីរោងចក្រចំណុខសំខាន់មួយទៀត របស់ក្រុមហ៊ុន Hyundai បានផ្តល់ជូនអតិថិជននៅសេវាកម្មដ៏ពិសេស គឺការផ្លាស់ប្តូរជូននៅគ្រឿងបន្លាស់សុទ្ធពីរោងចក្រ ផ្តាច់មុខ និងមានការធានាត្រឹមត្រូវពីរោងចក្រ។

យោងតាមលោក គីម ឆាយ មានតួនាទីជា Service Manager របស់ក្រុមហ៊ុន Hyundai បានបញ្ជាក់ថា ពួកយើងបានសិក្សារពីតម្លៃទីផ្សារ រវាងគ្រឿងបន្លាស់ខាងក្រៅ និងគ្រឿងបន្លាស់របស់យើង គឺគ្រឿងបន្លាស់របស់ក្រុមហ៊ុនយើង ពិតជាមានតម្លៃល្អជាង ហើយ ថែមទាំងមានគុណភាពល្អជាង ដែលគ្រឿងបន្លាស់ទាំងនោះ យកមកពីប្រទេសកូរ៉េ។

លោកបានបន្ថែមទៀតថា ប្រសិនបើអតិថិជនណា ដែលចង់ទិញគ្រឿងបន្លាស់សុទ្ធពីរោងចក្រ ដែលមានគុណភាព និងតម្លៃសមរម្យ លោកអ្នកអាចមកទិញ នៅមជ្ឈមណ្ឌលថែទាំរបស់ក្រុមហ៊ុនយើងខ្ញុំបាន។
៤. ប្រូម៉ូសិនពិសេស សម្រាប់ខែមិថុនាការត្រូតពិនិត្យរថយន្តរបស់អ្នកទៀងទាត់ គឺពិតជាសំខាន់ណាស់ ដូច្នេះហើយទើបក្រុមហ៊ុន HYUNDAI បានផ្តល់ជូនប្រម៉ូសិនពិសេស សម្រាប់ខែមិថុនានេះ ប្រសិនលោកអ្នកយករថយន្តរបស់អ្នកមកធ្វើការត្រូតពិនិត្យ នៅមជ្ឈមណ្ឌលថែទាំរថយន្តនៅខាងសាខា សែន សុខ នោះលោកអ្នកនឹងទទួលបានដូចជា៖
.៣០%ចំពោះការផ្លាស់ប្តូរគ្រឿងបន្លាស់សុទ្ធ
.៥០%ចំពោះសេវាកម្មប៉ូលារថយន្ត
លោកអ្នក នឹងទទួលបាននៅអារម្មណ៍ដ៏ល្អប្រសើរជាមួយទូរទស្សន៍ UHD TV ការប្រើប្រាស់WIFI ដែលមានល្បឿនលឿន និងការពិសារភេសជ្ជៈដ៏ត្រជាក់ ដោយឥតគិតថ្លៃនៅក្នុងបន្ទប់រង់ចាំ របស់ក្រុមហ៊ុន Hyundai យើងខ្ញុំ។ មជ្ឈមណ្ឌលថែទាំរថយន្តសាខា សែន សុខ គឺជាមជ្ឈមណ្ឌលមួយ ដែលល្អបំផុត នៅក្នុងតំបន់សែនសុន ហើយមជ្ឈមណ្ឌលថែទាំយើង ខ្ញុំសន្យារក្សា និងពង្រឹងសេវាកម្មថែទាំរថយន្ត ដើម្បីផ្តល់ជូនអតិថិជននៅសេចក្តីទុកចិត្ត និងតម្លៃសមរម្យ។

ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទខាងក្រោម ដើម្បីធ្វើការកក់ទុកមុនសេវាកម្មជួសជុល ពីមជ្ឈមណ្ឌលយើងខ្ញុំ។ Hyundai Sen sok Service Call Center: 023-900-605 / 097-755-8149 សូមអរគុណ៕

មតិយោបល់