ព័ត៌មានជាតិ

កម្មករលក់ប្រេងពន្លះគ្នា បណ្ដាលឲ្យបុរសម្នាក់រងរបួស

ត្បូងឃ្មុំ: សមត្ថកិច្ចឃាត់ខ្លួនជនស្ស័យម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់ហិង្ស កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២ ០១៩ វេលាម៉ោង ៧ និង ២០នាទី ត្រង់ចំណុចលើដងផ្លូវកន្លែងវេរប្រាក់ (វីង) ស្ថិតភូមិអំពិល ឃុំប៉ឹស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះឈ្មោះ មឿន ដែន ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ កម្មករលក់ប្រេង រស់នៅភូមិក្ដុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ជនសង្ស័យឈ្មោះ នីម ហុងខេង ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មករលក់ប្រេង ស្នាក់នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់