ព័ត៌មានជាតិ

យីលោកចោរ! លួចម៉ូតូត្រូវម្ចាស់ចាប់បាន គំរាមវិញថាប៉ាគេខ្នងធំបើមិនដោះលែងប្រយ័ត្នមានរឿង

ភ្នំពេញ: មានករណីយុវជនម្នាក់ធ្វើសកម្មភាពលួចម៉ូតូត្រូវម្ចាស់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ត្រង់ចំណុចមុខដីឡូតិ៍ ផ្លូវលំ ស្ថិតភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៣០នាទី ។

ជនសង្ស័យឈ្មោះ ណេត ចម្រើន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ មុខរបរមិនពិតប្រាកដ(មានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ ទិត រតនា ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មាន់ មានទីលំនៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដា C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពត 1M-1583 លេត=៥១៩៥០៤១ លេខម៉ាស៊ីន៥១៩៥០៤១។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់