ស្ទឹងត្រែងៈ ផ្អើលផ្ទះសំណាក់ ហ្គោល ហ៊ុន សៀ២ ករណីបងធម៌ប្អូនធម៌លួចណាត់គ្នា ត្រូវប្ដីខាងស្រីតាមទាន់ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។
ដំណើររឿង៖ បើយោងតាមបុរសម្នាក់ជាមិត្តនិងប្ដីស្រ្តីលួចសាហាយស្មន់ជាមួយបងធម៌ បានឲ្យដឹងថា មិត្តខ្លួនតែតែងនិយាយប្រាប់ថា ប្រពន្ធរបស់គេប្លែកៗ លេងឆាតជាមួយបងធម៌រហូត ហើយចេញពីផ្ទះបាត់ៗ លុះតាមដានទើបប្រទះឃើញចូលផ្ទះសំណាក់ខាងលើ។
មុនពេលតាមទាន់បុរសជាបងធម៌ បានទិញបាយចំនួន ២ប្រអប់ និងដូង ២ផ្លែ ជិះម៉ូតូចូលផ្ទះសំណាក់រង់ចាំប្អូនធម៌ដើម្បីរួមរ័ក្ស ចំណែកស្រ្តីផិតប្ដី គ្រាន់តែក្រឡេកឃើញឡានមិតភក្តិប្ដីជិះតាមពីក្រោយ ក៏ធ្វើជាជិះម៉ូតូហួសផ្ទះសំណាក់ ពេលឡានមិត្តភក្តិប្ដីជិះហួសទៅបាត់ ស្រ្តីនោះក៏ត្រឡប់ក្រោយចូលផ្ទះសំណាក់វិញ។ រីឯមិត្តដែលជួយតាមដាន ឃើញហេតុការណ៍មិនស្រួល ក៏ខលទៅប្រាប់ថា ប្រពន្ធឯងចូលផ្ទះសំណាក់ជាមួយបងធម៌គេហើយ បុរសជាប្ដីបានមកដល់ទីតាំង ចូលទៅដល់ក្នុងបន្ទប់ វ៉ៃប្រតាយប្រតប់គ្នា និងរាយការណ៍ជូនសមត្ថកិច្ច ចុះអន្តរាគមន៍ឃាត់បុរសនោះ និងប្រពន្ធរបស់ខ្លួន នាំទៅកាន់ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ។
វត្ថុតាងរួមមាន៖ ស្រោមអនាម័យ និងដង្កៀបកៀបសក់។
បញ្ជាក់៖ បុរសបងធម៌ជាមិត្តភក្តិរបស់ប្ដីស្រ្តីសាហាយស្មន់ ករណីផិតក្បត់នេះ សមត្ថកិច្ចមិនឲ្យថតរូបទេ ដោយអ្នកប្ដឹងចង់ឲ្យមិត្តភក្តិ និងប្រពន្ធរបស់គេ ធ្វើកិច្ចសន្យាបញ្ឈប់ការទាក់ទងគ្នាបន្តទៀត៕




មតិយោបល់