កណ្ដាលៈ ថ្ងៃច័ន្ទ៨ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មានករណីអគ្គិភ័យ ឆាបឆេះវិហារវត្តបឹងខ្យាង វេលាម៉ោង១១និង៤០នាទី នៅចំណុចវត្តបឹងខ្យាង ភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានព្រះគ្រូចៅអធិការវត្តព្រះនាម ជួន មករា មានព្រះជន្ម៣៧ព្រះវស្សា គង់នៅវត្តកើតហេតុខាងលើ ។
សម្ភារៈដែលត្រូវខូចខាតរួមមាន៖ ព្រះវិហារ០១ខ្នង មានបណ្ដោយ ប្រវែង១៦ ម៉ែត្រ ទទឹងមានប្រវែង០៨ម៉ែត្រ កំពស់១៤ ម៉ែត្រ ថ្មក្រោម ដៃរណែងឈើ ប្រក់ក្បឿងស្រកាលិញ ឆេះខូចខាតអស់ទាំងស្រុង ។ ព្រះពុទ្ធដិមាធំ០១ព្រះអង្គ និងព្រះពុទ្ធដិមាតូចចំនួន០៧អង្គ ,ទៀនវស្សាចំនួន០៣គូ ធំ តូចចំនួន០២ គូ,កម្រាលព្រហ្មចំនួន ០៤ ខ្សែ,កន្ទេលចំនួន០៥ ខ្សែ ។
មូលហេតុ៖ បណ្តាលមកពីទុស្សេខ្សែភ្លើង ចេញពីផ្នែកខាងក្រោយ នៃបល្ល័ង្កព្រះ ។
ករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានចុះជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៨ គ្រឿងប្រើប្រាស់អស់ទឹក០៩ រថយន្ត ស្មើរនិង៧៣ម៉ែត្រគីប,រថយន្តអគ្គីភ័យស្រុក ០១ គ្រឿង,រថយន្តអគ្គិភ័យខេត្តកណ្ដាលចំនួន ០២ គ្រឿង ,រថយន្តអគ្គីភ័យអង្គរក្សចំនួន ០២ គ្រឿង, រថយន្តអគ្គីភ័យខាងប្រលានចំនួន ០២ គ្រឿង,រថយន្តអគ្គីភ័យក្រុមហ៊ុនឯកជនចំនួន ០១គ្រឿង ។
កម្លាំងចូលរួម៖ កម្លាំងជំនាញស្រុក១០នាក់,កម្លាំងប៉ុស្តិរដ្ឋបាលចំនួន០៣ប៉ុស្តិ៍,កម្លាំងអាវុធហត្ថស្រុកនឹងកម្លាំងប្រជាការពារចូលរួមជា ច្រើននាក់ទៀត ។ ភ្លើងបានរលត់ជាស្ថាពរទាំងស្រុង នៅវេលាម៉ោង១២និង៣៥នាទីក្នុងថ្ងៃខែដដែល ៕
មតិយោបល់