ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូឌុបព្រះសង្ឃ បុកកង់មុខរថយន្តកែច្នៃ បណ្ដាលឲ្យបាក់ជើងឆ្វេងរងរបួសធ្ងន់

បន្ទាយមានជ័យ: ​មនុស្សម្នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយរថយន្តច្នៃ។ កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ចំណុចខាងលិចវត្តអូរសំព័រ ប្រហែល ២០០ម៉ែត្រ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ ហំ ម៉ៅ ភេទប្រុស អាយុ ៣៦ឆ្នាំ (មិនពាក់មួកសុវត្ថិភាព) រស់នៅភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាវេវ ពណ៌ខៀវ គ្មានស្លាកលេខ និងមានអ្នករួមដំណើរម្នាក់ជាព្រះសង្ឈព្រះនាម ហ៊ន ឆាលី ព្រះជន្ម ១៤ព្រះវស្សា គង់នៅវត្ត៩៣ ។ ចំណែកអ្នកបើករថយន្តច្នៃឈ្មោះ ផាត់ ម៉ុម ភេទប្រុស អាយុ ៤០​ឆ្នាំ រស់នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ដំណើររឿង៖ មុនដំបូងមានរថយន្ត១គ្រឿង ពណ៌ខៀវ គ្មានស្លាកលេខ ធ្វើដំណើរពីលិចទៅកើត ដល់ចំណុចកើតហេតុ បានប្តូរទិសបត់ឆ្វេង ដោយមិនបានប្រយ័ត្ន ស្របពេលនោះ មានម៉ូតូ១គ្រឿងម៉ាកវេវ ពណ៌ខៀវ ឌុបព្រះសង្ឈ បើកក្នុងល្បឿនលឿនពីកើតទៅលិច ពេលមានឧបសគ្គជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកកង់រថយន្តច្នៃផ្នែកខាងមុខ បណ្តាលឲ្យអ្នកបើកម៉ូតូរងធ្ងន់បាក់ជើងខាងឆ្វេង អ្នករួមដំណើរព្រះសង្ឈគ្មានរងរបួសអ្វីទេ ។

ក្រោយពីកើតហេតុអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួន ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ វត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់