បរទេស៖ ក្លឹបកាំភ្លើងធំ Arsenal នៅថ្ងៃនេះបានធ្វើការប្រកាសជាផ្លូវការហើយថាក្រុមរបស់ខ្លួនកំពុងរងការវាយប្រហារដោយសារកូវីដសាជាថ្មីនៅក្រោយពេលដែលកីឡាករ២រូបរបស់ខ្លួនធ្វើតេស្តឃើញវិជ្ជមានកន្លងមកដូចជា Willian និង Runarsson ។
ជាបន្តបន្ទាប់ក្លឹបក៏បានប្រកាសដែរថាកីឡាករជាក់ស្តែងកីឡាករសំខាន់ៗ២រូបផ្សេងទៀតផងដែរដែលបានឆ្លងកូវីដសរុបមានទៅដល់៤នាក់ក្នុងនោះមានទាំង Aubameyang និងLacazette ផងដែរនៅមុនការប្រកួតបើករដូវកាលកាលពីសប្តាហ៍មុន។
ក្លឹបនៅថ្ងៃនេះក៏បានបញ្ជាក់ដែរថាទោះបីជាយ៉ាងណាក្តីកីឡាករទាំង៣នាក់នៅតែបន្តព្យាបាលជំងឺនេះនៅឡើយខណៈដែលកីឡាករ Aubameyang នឹងអាចបង្ហាញជាលើកដំបូងឡើងវិញនៅក្នុងការប្រកួតក្រោយប៉ះនឹងក្រុមតោខៀវ Chelsea ៕
មតិយោបល់