ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ករណីហិង្សាដោយចេតនា (យកដំបងឈើជ្រុងវាយបណ្តាលឲ្យរបួស)

ភ្នំពេញ: ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១២និង២០នាទី រំលងអាធ្រាត្រ នៅចំណុចផ្ទះលេខ២៤ ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។
ជនសង្ស័យឈ្មោះ គង់ រ័ត្នធី ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ២៤ ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ ជាងបាញ់ថ្នាំឈើ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ឆែ ភារុណ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ២៤ ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ ជាងជួសជុលទូរស័ព្ទ (របួសក្បាលចំហៀងខាងស្តាំ) ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាម នីតិវិធី៕

 

មតិយោបល់