ព័ត៌មានជាតិ

បុរស​ម្នាក់​យក​ខ្សែ​នីឡុង​ចង​នឹង​ដើម​ត្រាច ​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ខ្លួន​ឯង

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០២២​ ត្រង់​ចំណុច​ទួល​ព្រិច​ ក្រុម​ទី​៥​ ភូមិ​គរ​ ឃុំ​ស្នឹង​ ស្រុក​បាណ​ន់​ មាន​ករណី​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​ស្លាប់​ ១​លើក​ ជន​រង​គ្រោះ​ឈ្មោះ​ រុំ​ ភា​រិ​ន​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ បាន​ធ្វើ​សកម្មភាព​ដោយ​យក​ខ្សែ​នីឡុង​ចង​នៅ​នឹង​ដើម​ត្រាច​ខាងត្បូង​រោង​គោ​របស់​ខ្លួន​ចំងាយ​ ១៣២​ម៉ែត្រ​ ដើម្បី​បញ្ចប់ជីវិត​ខ្លួន​។​

តាម​ការ​បំភ្លឺ​របស់​ប្អូនប្រុស​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០២២​ ពេល​ទៅ​ដេកចាំ​រោង​គោ​ជន​រង​គ្រោះ​មិនសូវ​បាន​ដេក​ទេ​ចេះ​តែ​និយាយ​រវើរវាយ​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​០២​ មិនឃើញ​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ​បងប្អូន​និង​ឪពុក​ម្ដាយ​បាន​ទៅ​ដើរ​រក​ក៏​ឃើញ​ជន​រង​គ្រោះ​ចងក​ស្លាប់​នៅ​ចំណុច​ខាងលើ​នៅ​វេលា​ម៉ោង​ ០៧​និង​០០​នាទី​ព្រឹក​។​

​ដោយ​ឆ្លង​តាម​ការ​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ និង​សាកសព​របស់​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​ រុំ​ ភា​រិ​ន​ សមត្ថកិច្ច​អាច​សន្និដ្ឋាន​បាន​ថា​ជន​រង​គ្រោះ​ពិតជា​ចងក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ស្លាប់​ពិតប្រាកដ​មែន​។​ បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​គ្រួសារ​យក​ទៅ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ​៕​

មតិយោបល់