ព័ត៌មានជាតិ

អុកឡុកក្នុងគ្រួសារវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជេរប្រមាថ គំរាមសម្លាប់ម្តាយ ព្រមទាំងប្រពន្ធកូនចុងក្រោយខ្នោះ

កណ្តាល: កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១និង ៣០ នាទី
មានករណីហិង្សាក្នុងគ្រួសារមួយនៅ ចំណុចផ្ទះជនរងគ្រោះភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ ១ នាក់ (ត្រូវជាម្តាយ)
ឈ្មោះ សុន ម៉ុន ភេទ ស្រី អាយុ ៥៣ ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរ លក់ដូរ ។
ជនសង្ស័យ ១ នាក់ (ត្រូវជាកូន)៖
– ឈ្មោះ ថន ស៊ីថា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។
*សម្ភារ:ខូចខាត÷
១- ម៉ូតូម៉ាក ចំនួន ០១ គ្រឿង ពណ៌ខ្មៅ ស្លាកលេខ កណ្ដាល 1R-1970 ។
២- បង្អួចធ្វើអំពីឈើចំនួន ០២ ផ្ទាំង ។
៣- ទូរកញ្ចក់ដាក់ចានឆ្នាំងចំនួន ០១ ។
វត្ថុតាងចាប់យក៖
១- ដែកសរសៃចំនួនមួយប្រវែង ៩០ សង់ទីម៉ែត្រ ។
២- ដែកបន្ទះចំនួនមួយប្រវែង ៦៧ សង់ទីម៉ែត្រ ។
៣- ឈើជ្រុងចំនួនមួយកំណាត់ប្រវែង
៤៧ សង់ទីម៉ែត្រ ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ ជនសង្ស័យបានប្រើប្រាស់ថ្នាំញៀន ពេលត្រឡប់មកដល់ផ្ទះវិញ តែងតែអុកឡុកក្នុងគ្រួសារ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយជេរប្រមាថ និងគំរាមសម្លាប់ម្តាយ ព្រមទាំងប្រពន្ធកូន ជាញឹកញាប់គ្មានលួសពេលឡើយ ។ ដោយទ្រាំលែងបានទើបក្រុមគ្រួសាររាយការណ៍ប្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំឲ្យចុះជួយអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមនីតិវិធីតែម្តង៕

 

មតិយោបល់