ព្រះសីហនុៈ តាំងពីថ្ងៃសុក្រ ១៣ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃច័ន្ទ ១៦ ខែធ្នូ ឆ្នាំ២០១៩ នេះ ក្រុង បានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ មានវិធានការស្ទូចដែកអេតចាយ ខ្មោចឡានចាស់ៗ និងសម្ភារៈចាស់ៗ ជាច្រើនមុខទៀត ដែលដាក់នៅចិញ្ចើមផ្លូវទំនប់រលក យកមករក្សាទុកនៅសាលាក្រុង។
គិតត្រឹមល្ងាចថ្ងៃច័ន្ទនេះ ស្ទូច និងដឹកចេញ បានប្រហែលន៦៥% ហើយ ថ្ងៃស្អែកនឹងបន្តស្ទូច និងដឹកចេញទៀត។
សូមបញ្ជាក់ជូន កន្លងមកការដាក់ដែកអេតចាយ និងសម្ភារៈទាំង បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ស្ទះចរាចរ គ្មានសោភណ្ឌភាព និងខូចបរិស្ថាន ពិសេសក្រុងបានណែរនាំច្រើនដងហើយ មិនស្តាប់ ទើបមានវិធានការស្ទូចយកបែបនេះ៕
មតិយោបល់