ព័ត៌មានជាតិ

គ្រាន់តែឮសមត្ថកិច្ចដេញជនសង្ស័យពាក់ព័ន្ធទៅ នឹងករណីគ្រឿងញៀន យុវជនម្នាក់រត់គេចរហូតស្លាប់ក្នុងវាលស្រែ

ស្វាយរៀង: នៅវេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងវាលស្រែ ស្ថិតក្នុងភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ជនរងគ្រោះឈ្មោះ​ សំ យ៉េន ភេទប្រុស អាយុ ២២ឆ្នាំ (ស្លាប់) មុខរបរមិនពិតប្រាកដ ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីឈ្មោះ តូច សម្បត្តិ ភេទស្រី អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ បានឲ្យដឹងថា កូនប្រុសរបស់ខ្លួនតែងតែ បង្កការអុកឡុកទារលុយ យកទៅទិញថ្នាំញៀន និងគំរាមសម្លាប់ ប៉ុន្តែរហូតមកដល់ថ្ងៃកើតហេតុ ស្រាប់តែមានគេទៅប្រាប់គាត់ថា មីងៗ កូនមីងឯងលង់ទឹកស្លាប់ហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ច ចុះត្រួតពិនិត្យដល់ទីតាំងខាងលើ។

មូលហេតុ៖ ដោយសារជនរងគ្រោះ រត់គេចពេលឮថា សមត្ថកិច្ចដេញចាប់ជនសង្ស័យពាក់ព័ន្ធទៅ នឹងករណីគ្រឿងញៀន។

ក្រោយពេលពិនិត្យកោសល្យវិច័យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់