ព័ត៌មានជាតិ

សូមប្រកាសដល់បងប្អូនស្គាល់ ឬម្ចាស់អញ្ជើញមកយកវិញផង! ប្រទះឃើញរថយន្ត១គ្រឿង សង្ស័យគេយកមកផ្លុងចោល

ភ្នំពេញ: នៅវេលាម៉ោង ១០ កន្លះព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ បានប្រាប់ Post News ថា មានករណីប្រទះឃើញរថយន្តមួយគ្រឿង សង្ស័គេយកមកផ្លុងចោល នៅមុខក្លោងទ្វារវត្តជ្រោយអំពិល ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីម្សិលមិញ។

ដោយសារវត្តមានកម្មវិធីបុណ្យ ចឹងមិនអាចដាក់រថយន្ត នៅមុខក្លោងទ្វារវត្តបានទេ អាស្រ័យដូចបានជម្រាបជូន បើបងប្អូនណាស្គាល់ភិនភាគដូចរូប ឬម្ចាស់បាត់រថយន្ត សូមអញ្ជើញមកទំនាក់ទំនងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ ខណ្ឌច្បារអំពៅ៕

មតិយោបល់