ព័ត៌មានជាតិ

ផ្អើលឆោទ្បោ ប្រជាពលរដ្ឋប្រទះឃើញសពបុរស ដេក​ស្លាប់​នៅ​លើ​កាណូត សង្ស័យករណីឃាតកម្ម

ពោធិ៍សាត់: កាលពី​ម៉ោង​១១ ​និង​២០​នាទីថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ មានករណីប្រទះឃើញសពបុរសម្នាក់ ដេក​ស្លាប់​នៅ​លើ​កាណូត​ស្មាច់​មួយ​គ្រឿង​ ដែល​រសាត់​តាម​ទឹក​ពី​ក្បាល​តោ​លម​ក​ទើរ​នៅ​ចំណុច​ព្រែក​កន្លុក​តា​ថា​ក់ ស្ថិត​ក្នុងភូមិ​ព្រែក​ក្រ ឃុំ​មេទឹក ស្រុក​បា​កាង ខេត្តពោធិ៍សាត់​។

ជន​រង​គ្រោះ​ឈ្មោះ អួ​ក សាន អាយុ​៥២​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ក្បាល​តោ​ល ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង មានស្រុក​កំណើត​នៅ​ភូមិ​ទី​៤ សង្កាត់​ចុង​ឃ្នាស ក្រុង​សៀមរាប ខេត្តសៀមរាប ចំណែក​ប្រពន្ធ​ឈ្មោះ ឡុ​ង រ៉េ​ត​។

សមត្ថកិច្ច បានឲ្យ​ដឹង​ថា នៅ​វេលាថ្ងៃ​កើតហេតុ មាន​ពលរដ្ឋ​នៅ​ភូមិ​ក្បាល​តោ​ល​ប្រទះឃើញ មនុស្ស​ដេក​ស្លាប់​នៅ​លើ​កាណូត​ស្មាច់ នៅ​ចំណុច​កើតហេតុ។

ក្រោយទទួលបានដំណឹងនេះភ្លាម ​កម្លាំង​អធិការដ្ឋាន​ស្រុក​បាកាន បាន​សហការ ​ជាមួយ​លោកនាយ​ប៉ុស្តិ៍​កោះ​ជីវាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ ។

តាម​សន្និដ្ឋាន​បឋម បានឲ្យដឹង​ថា ករណី​ខាងលើ​សង្ស័យ​ជា​ករណី​ឃាតកម្ម ​គ្រោង​ទុកជា​មុន ដែល​កើតឡើង​នៅ​ក្បាល​តោ​ល រួច​ដាក់​សព​ជន​រង​គ្រោះ​លើ​កាណូត​ស្មាច់​ រសាត់​តាម​ទឹក​មក​ទើរ​ចំណុច​កើតហេតុខាងលើ។

បញ្ជាក់៖ ក្រោយពិនិត្យរួច ​សព​ត្រូវបានសមត្ថកិច្ច​ប្រគល់ឲ្យ​ប្រពន្ធ​ជន​រង​គ្រោះ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

មតិយោបល់