ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់

កណ្តាល: កាលពីវេលាម៉ោង ៦ និង ២០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ២៤-២៥ ស្ថិតភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក គុបជ្រុង ពណ៌ខៀវចាស់ ពាក់ស្លាកលេខ កណ្ដាល 1A-7336 បើកបរដោយឈ្មោះ ប្រាក់ និត ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ/ឃុំខាងលើ ទិសដៅពីអ្នកលឿងទៅភ្នំពេញក្នុងស្ថានភាពស្រវឹង មកដល់ចំណុចកើតហេតុធ្វើការបត់ឆ្លងផ្លូវក៏ត្រូវរថយន្តមិនស្គាលម៉ាក (រត់គេច) បើកបញ្ច្រាសទិសគ្នាបុកចំពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការនីតិវិធី៕

មតិយោបល់