កំពង់ចាមៈ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទី បន្ទាប់ពីទទួលបានពត៌មានពីប្រជាពលរដ្ឋភ្លាម លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាអារ ប៉ុស្តិ៍នគរបាលរដ្ឋបាលសូគង និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម) ចំនួន០២ទីតាំង ចាប់ឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់គឺ ៖
១-ករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាម) នៅចំណុចភូមិព្រែកលីវទី១ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ឃាត់ខ្លួនមុខសញ្ញាចំនួន០១នាក់ ឈ្មោះ ឯម សុភ័ណ្ឌ ភេទស្រី អាយុ៥០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រែកលីវទី១ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ដកហូតវត្ថុតាងមួយចំនួនរួមមាន ៖
-សៀវភៅកត់លេខឆ្នោតចំនួន០៣ក្បាល
-ក្រដាស់កត់កន្ទុយលេខឆ្នោត ចំនួន០២សន្លឹក
-ម៉ាស៊ីនគិតលេខ ចំនួន ០១
-ទូរស័ព្ទដៃម៉ាកចុចពិល ចំនួន០១គ្រឿង ពណ៌ខៀវ
-ប្រាក់រៀលចំនួន ១០៨.៩០០រៀល (ដប់ម៉ឺនប្រាំបីពាន់ប្រាំបួនរយរៀល) ។
២-ករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាម) នៅចំណុចភូមិបឹងត្រាវ ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម ឃាត់ខ្លួនមុខសញ្ញា ចំនួន០២នាក់គឺ ៖ ១-ឈ្មោះ ម៉ៅ ស្រ៊ាង ភេទស្រី អាយុ៤១ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិបឹងត្រាវ ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម និងដកហូតវត្ថុតាងរួមមាន ៖
-ប៊ិកចំនួន០២ដើម
-តារាងកត់កន្ទុយលេខឆ្នោតចំនួន០១សន្លឹក
-ក្រដាស់កាតុងមួយចំនួន
-សៀវភៅកត់កន្ទុយលេខឆ្នោតវៀតណាម ចំនួន០១ក្បាល
-កាបូបស្ពាយពណ៌ខៀវចំនួន០១
-ប្រាក់រៀលចំនួន ៦១០,០០០រៀល (ប្រាំមួយសែនមួយម៉ឺនរៀល)
-ប្រាក់ដុល្លារចំនួន៣០ដុល្លារ (សាមសិបដុល្លារអាមេរិក) ។
២-ឈ្មោះ រ៉េត គឹមហ៊ាន់ ភេទស្រី អាយុ ៤២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិបឹងត្រាវ ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម និងដកហូតវត្ថុតាងរួមមាន៖
-កាបូបស្ពាយ ពណ៌ខៀវ ចំនួន០១
-ក្រដាស់កាតុងកត់កន្ទុយលេខឆ្នោតវៀតណាមមួយចនួន
-ទូរស័ព្ទដៃម៉ាក ហូវៃ ពណ៌ខ្មៅ ចំនួន០១
-ប៊ិក ចំនួន០៣ដើម
-ប្រាក់ដុល្លា ចំនួន៥០ដុល្លា(ហាសិបដុល្លាអាមេរិក)
-ប្រាក់រៀលចំនួន ២២៨.០០០រៀល(ម្ភៃពីរម៉ឺនប្រាំបីពាន់រៀល) ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ៕
មតិយោបល់