បន្ទាយមានជ័យ:សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៦ នៅព្រឹកថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៦ ស្អែកនេះ បន្ទាប់ពីស្ថាបនារួចរាល់ដោយក្រុុមហ៊ុនតាន់គឹមអេង (TKE) ។
ផ្លូវជាតិលេខ៥៦ លាតសន្ធឹងពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានប្រវែង១១៣,៤គីឡូមែត្រនិងផ្លូវចូលប្រាសាទបន្ទាយឆ្មារប្រវែង១០,៧គីឡូម៉ែត្រ ជាហិរញ្ញប្បទាន ពីធនាគារអហរ័ណ នីហរ័ណនៃសាធារណរដ្ឋកូរ៉េ និងធនាគារអភិវឌ្ឍន៌អាសុី ADB។
សូមបញ្ជាក់ថាពិធីដាក់សម្ពោធឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៦នេះ នឹងប្រព្រឹត្តទៅក្នុងបរិវេណវិទ្យាល័យថ្មពួក ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដោយមានការរៀបចំ និងការពារពីសំណាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយ៉ាងតឹងរឹង។
ប្រជាពលរដ្ឋដែលរស់នៅតាម អមសងខាងផ្លូវមួយនេះ បានសម្តែងនូវការសប្បាយរីករាយត្រេកអរយ៉ាងខ្លាំង ខណៈទទួលបានចំណងដៃផ្លូវមួយខ្សែដ៏មានសារសំខាន់នេះ ដែលពីមុនមកមិនធ្លាប់មាន។
ពួកគាត់លើកឡើងថាផ្លូវមួយខ្សែរបស់សម្តេច ដែលចងដៃពលរដ្ឋខេត្តបន្ទាយមានជ័យ ពិសេសពលរដ្ឋក្រុងសិរីសោភ័ណ ស្រុកស្វាយចេកស្រុកថ្ម ពួកស្រុកបន្ទាយអំពិល និងក្រុងសំរោងពិតជាមានតម្លៃណាស់សំរាប់ឲ្យពលរដ្ឋអាស្រ័យផលកសិកម្ម៕
មតិយោបល់