ព័ត៌មានជាតិ

Updated៖ បុរសម្នាក់ជិះម៉ូតូបុកពីក្រោយរថយន្តដឹកដែក បណ្ដាលឲ្យស្លាប់ភា្លមៗ នៅខណ្ឌដង្កោ

ភ្នំពេញ: នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១និង៥០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូជិះបុកពីក្រោយរថយន្តដឹកដែក បណ្តាលឲ្យមនុស្សស្លាប់ ត្រង់ចំណុចផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រងគ្រោះឈ្មោះ វ៉ាន់ ឌីហុង ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកបរម៉ូតូម៉ាក HONDA CLICK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FS-4130។
រថយន្តម៉ាក SCANIA ពណ៌ស សណ្តោងរ៉ឺម៉កដឹកដែក ពាក់ស្លាកលេខ កំពង់ចាម 4A-0337 តៃកុងរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ ដោយឡែករថយន្ត និង ម៉ូតូលើប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕

មតិយោបល់