ព័ត៌មានជាតិ

Louis Van Gaal សារភាព​ថា​គាត់​តែងតែ​ព្យាយាម​ទិញ​កីឡាករ Arturo Vidal

​លោក Louis Van Gaal អ្នក​យុទ្ធសាស្ត្រ​ទីលាន​សញ្ជាតិ​ហុ​ល្លង់ បាន​និយាយថា គាត់​តែងតែ​ចង់​ទិញ កីឡាករ Arturo Vidal និង បាន​សារភាព​គាត់​បាន​ព្យាយាម កុងត្រា​គាត់​មុន​នឹង​កីឡាករ​រូប​នេះ​ចាកចេញ​ពី​ក្លិប Bayer Leverkusen ទៅកាន់ សេះ​បង្កង់ Juventus នៅក្នុង​ឆ្នាំ ២០១១ ។​

​កីឡាករ Arturo Vidal គឺជា​ខ្សែបម្រើ ដែល​ខ្លាំង​បំផុត នៅក្នុង​ក្របខណ្ឌ Bundesliga បើសិនជា លោក Louis van Gaal អាច​ល្បួង​បាន កាលនោះ ។​
​ថ្លែង​នៅ​មុខ​អ្នកសារព័ត៌មាន លោក Louis van Gaal បាន​និយាយ មុននឹង​ទៅ​ដឹកនាំ​ក្រុម ហុ​ល្លង់​ទៅកាន់ ប្រេ​ស៊ីល គាត់​បាន​បង្ហើប​ថា គាត់​ជា​អ្នកលេង​របស់​ឈី​លី ដែល​ខ្លាំងពូកែ​។ លោក​បាន​បន្តទៀតថា ប្រទេសឈី​លី មាន​កីឡាករ​គ្រោះថ្នាក់​ច្រើន​ណាស់ ដែល​អ្នកចាត់ការ​ក្រុម​ទាំងអស់​មាន​ការព្រួយបារម្ភ ។ លោក​បាន​សង្កត់ធ្ងន់ថា ខ្ញុំ​តែងតែ​ចង់​ទិញ កីឡាករ Vidal ខណៈ​ដែល​គាត់​នៅ Bayer Leverkusen មុន​ផ្លាស់​ទៅកាន់​ក្លិប Juventus ។​ម្យ៉ាងវិញទៀត ហុ​ល្លង់​អាច​នឹង​ពិបាក ព្រោះថា​កីឡាករ​របស់ ឈី​លី មាន​អ្នកខ្លាំង​ច្រើនណាស់ ដែល ហុ​ល្លង់​ត្រូវ​ប្រឈម ។​

​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ហុ​ល្លង់ នឹង​ត្រូវ​ប្រឈមមុខ​ជា​មួយ​នឹង ឈី​លី អេ​ស្ប៉ាញ និង អូស្ត្រាលី នៅក្នុង​ក្រុម B សម្រាប់​ការប្រកួត នៅ​ប្រេ​ស៊ីល នៅ​ថ្ងៃ​ទី ១២ ខែ មិថុនា ៕​
https://i1272.photobucket.com/albums/y389/domneng/3D/vidal2_2014060709460536_zpscbb42a28.jpg

មតិយោបល់