ព្រះវិហារៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថៃ្ងទី២៩ ខែសីហា ឆ្នាំ២០១៩ ដោយមានភ្លៀងរហូតដល់កម្រិត ១០៦មម ធ្វើឲ្យតំបន់មួយចំនួន នៅក្បាលស្ទឹងសែន ក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត មានការលិចតាមផ្លូវលំជនបទ នៅក្នុងឃុំយៀង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សូមបញ្ជាក់ថា កម្ពស់ទឹកស្ទឹងសែនព្រឹកនេះ ៧,៧៤ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ១១,៥០ម៉ែត្រ៕
ព័ត៌មានជាតិ
មតិយោបល់