ព័ត៌មានជាតិ

លម្អិតបន្ថែម៖ រឿងនេះ ប្រហែលជាមិនចប់ទេ ករណីហិង្សាលើគ្រូបង្រៀននៅស្រុកបាទី នឹងបញ្ជូនទៅតុលាការ

ភ្នំពេញ: នៅវេលាម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ Post News ថា នឹងឲ្យមន្ត្រីជំនាញ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ រឿងបង្កហិង្សាលើគ្រូបង្រៀននៅស្រុកបាទី ពាក់ព័ន្ធករណីចូលក្នុងបន្ទប់ទឹកស្រីៗ ហើយលួចមើល កេរខ្មាសនារីៗ ត្រង់ចំណុចហ្គារ៉ាស់សាំង PTT។

សូមជំរាបថា ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយបុរសម្នាក់ ត្រូវបានគេវ៉ៃបែកមុខ បន្ទាប់ពីធ្វើសកម្មភាព ចូលក្នុងបន្ទប់ទឹកស្រីៗ ហើយលួចមើល កេរខ្មាសនារីៗ ខណ:ដែលពួកគេ កំពុងអង្គុយនោមក្នុងបន្ទប់ទឹកហ្គារ៉ាស់សាំង PTT ស្ថិតនៅវង្វង់មូលគួរស្រូវ ផ្លូវជាតិលេខ២ ខេត្តកណ្តាល៕

មតិយោបល់