ព័ត៌មានជាតិ

សូមឲ្យសមត្ថកិច្ចអនុវត្តឲ្យស្មើភាពគ្នា រឿងរថយន្តចតខុសស្លាកសញ្ញា គ្មានសណ្តាប់ធ្នាប់ ខ្លាចតែចំឡានអ្នកធំអត់ហ៊ានស្ទូច…

ភ្នំពេញៈ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោក អភិបាលខណ្ឌ បន្តគាំទ្រកម្លាំង នគរបាលដែលបានចាប់រថយន្តចតខុសស្លាកសញ្ញា គ្មានសណ្តាប់ធ្នាប់ និងបញ្ច្រាសទិស។ ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ អធិការនគរបាលខណ្ឌទួលគោកបានបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍ នៅតែធ្វើជាប្រចាំ រថយន្តដែលចតល្មើសច្បាប់ ត្រូវតែស្ទូចយកមកធ្វើការអប់រំ និងផាកពិន័យ។

ដើម្បីកាត់បន្ថយការកកស្ទះ និងធ្វើឲ្យមានសណ្តាប់ធ្នាប់ល្អតាមដងផ្លូវ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕

មតិយោបល់