ឧត្តរមានជ័យៈ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង ២១និង១៥នាទីយប់ ដោយមានការចង្អុលបង្ហាញពីលោក ម៉ែន លី ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មានការចូលរួមពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ថោង សាមិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាបបទរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិគីរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឈានដល់ធ្វើការឃាត់ខ្លួនបានប្រុសស្រីចំនួន ២នាក់។
ជនសង្ស័យទាំង០២នាក់រួមមាន៖
១-ឈ្មោះ សេង ទូច ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិតាមិម ឃុំតាមិម ស្រុកស្ទឹងសង្កែ ខេត្តបាត់ដំបង។
២-ឈ្មោះ ស៊ីវ នុស្សា ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីន(WY)ចំនួន ១២០៦គ្រាប់ ទូរស័ព្ទដៃចំនួន ៣គ្រឿង ម៉ូតូ ១គ្រឿងឧបករណ៍ប្រើប្រាស់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញ រៀបចំកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់