ព័ត៌មានជាតិ

យុវជន ២នាក់ រត់ចោលម៉ូតូ ក្រោយឆក់កាបូបអ្នកលក់ដូរម្នាក់ នៅក្រុងតាខ្មៅ

កណ្ដាល: នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទី កើតករណីលួចមានស្ថានទម្ងន់ទោស ឆក់កាបូប ត្រង់ចំណុចតាមផ្លូវកៅស៊ូច្រកចូលឃ្លាំងស្រាបៀរអង្គរ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ នី ស្រីណុច ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។

ជនសង្ស័យ២នាក់៖
១-ឈ្មោះ ជា តុលា ហៅបារាំង ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
២-ឈ្មោះ ត្រា ភេទប្រុស អាយុ ២១ឆ្នាំ មិនស្គាល់ទីលំនៅ(គេចខ្លួន)។
វត្ថុតាងដកហូត៖
-ម៉ូតូ ១គ្រឿងម៉ាក Beat ពណ៌ក្រហម ស៊េរី២០១៧ ស្លាកលេខភ្នំពេញ 1GU-4244 (របស់ជនសង្ស័យ)។
-ទូរស័ព្ទ ១គ្រឿងម៉ាក Nចុចពិល ពណ៌ផ្កាឈូកចាស់(របស់ជនសង្ស័យ)។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ដើម្បីកំណត់រកមុខសញ្ញចាត់ការតាមនីតិវិធី៕

មតិយោបល់