ព័ត៌មានជាតិ

រថយន្តសាំយ៉ុង បើកធ្លាក់ផ្លូវខ្លួនឯង ស្លាប់តៃកុង និងមនុស្ស៣នាក់ទៀតរបួសធ្ងន់ស្រាល

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណ:ដែលមានរថយន្តម៉ាកសាំយ៉ុង​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AE-4710 បានបើកធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឲ្យអ្នកបើកបររថយន្តស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែក៣នាក់ទៀតរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៣០នាទី ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥៥​ ចន្លោះគីឡូម៉ែត្រ​លេខ៩៤-៩៥​​ ភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ​ ស្រុកវាលវែង ខេត្តពោធិ៍សាត់​។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ កៀន​ ភេទប្រុស​ អាយុ​៤០​ឆ្នាំ​ រស់នៅភូមិតានាង​ ឃុំត្រាំងអំពិល​ ស្រុកសំរោងទង​ ខេត្តកំពងធំ​ របួសធ្ងន់​ បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់​ និងរួមដំណើរ ០៣​ នាក់​ មានឈ្មោះ​ដូច​ខាង​ក្រោម​៖
១.ឈ្មោះ​ សួង សុខបញ្ញា​ ភេទស្រី​ អាយុ​២០​ឆ្នាំ​ របួសធ្ងន់​
២.ឈ្មោះ​ ពៅ សុខុម​ ភេទប្រុស​ អាយុ​​២០​ឆ្នាំ​ របួសស្រាល
៣.ឈ្មោះ​ សុខា​ ភេទប្រុស​ អាយុ​២៦​ឆ្នាំ​ របួសស្រាល។​ ទាំង​៣នាក់រស់នៅភូមិថ្មគោល​ ឃុំថ្មគោល​ ស្រុកពញាឯម​ ខេត្តកណ្ដាល​ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យខេត្តពោធិ៍សាត់​។ ដោយឡែកអ្នកបើកបរថយន្តស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។

ចំណែក មូលហេតុ​ អ្នកបើក​បរងងុយដេក​ ហើយក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែងយកវត្ថុតាងទៅ​រក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុក​វាលវែង ៕

មតិយោបល់