ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ លួចកាច់សោម៉ូតូ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ: កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទោក ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ពាក់ព័ន្ធករណីលួចកាច់សោម៉ូតូ ត្រង់ចំណុចភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៨ និង ១៥នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។

ជនសង្ស័យទាំង ២នាក់រួមមាន៖
១/ឈ្មោះ ម៉ម ចាន់តុលា ហៅ ចិត្រ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ២០ ជាន់ទី២ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
២/ឈ្មោះ ចាន់ ថៃ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ឡេង ប៉ូច ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

វត្ថុតាងដកហូតបាន៖ ម៉ូតូ១គ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1B-4054។

សម្ភារ:បាត់បង់៖ ម៉ូតូ១គ្រឿងម៉ាក Suzuki Nex ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-4100។

បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់