ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូទិសដៅ ពីផ្លូវព្រះសីហនុ ឯរថយន្តពីផ្លូវព្រះនរោត្តម បុកគ្នាឮសូរតែផាំង មិនព្រមឈប់ទទួលខុសត្រូវ រថយន្តព្យាយាមបើករត់ទៅអូរឬស្សី កាលពីវេលាម៉ោង២រសៀលថ្ងៃទី ១៨ខែធ្នូ ឆ្នាំ ២០១៩ ស្ថិត តាមបណ្តោយផ្លូវព្រះសីហនុកែងផ្លូវព្រះនរោត្តម ត្រង់ចំណុចរង្វង់មូលឯករាជ្យ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
រថយន្ត ម៉ាកថើបបូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2Y-9988 ចំណែក ម៉ូតូម៉ាក ភូហ្សា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1CO- 0156 បើកបរដោយបុរសម្នាក់ រងរបួសស្រាល។
ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរលើផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលទៅបុកម៉ូតូម៉ាកភូហ្សា ដែលកំពុងបើកតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង បណ្តាលឲ្យដួលម៉ូតូ ម្ចាស់របួសស្រាល និងម៉ូតូរងការខូចខាត។
ភ្លាមៗ នោះ រថយន្តបង្ក មិនបានឈប់ដោះស្រាយគ្នា ដោយសន្តិវិធីទេ ព្យាយាមបើករថយន្តគេចចេញពីកន្លែងកើតហេតុ តាំងពីវិមានឯករាជ្យ រហូតដល់ស្តុបម្កុដពេជ្យ ផ្លូវ១៨២ ក្នុងសង្កាត់អូរឬស្សីទីបួន ខណ្ឌ៧មករា ទើបសមត្ថកិច្ចបោះដៃតាមវិទ្យុទាក់ទង ឃាត់រថយន្តបង្ក ដើម្បីឲ្យមកដោះស្រាយជាមួយម្ចាស់ម៉ូតូបញ្ចប់រឿង៕
មតិយោបល់