ព័ត៌មានជាតិ

រថយន្ដ​ក្រុមហ៊ុន​ឡា​រីតា​បុក​ជាមួយ​រថយន្ដ​ឆ្លាម​ជ្រុល​ទៅ​បុក​មនុស្ស​ដែល​កំពុង​ជិះ​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នាក់​នៅ​កន្លែងកើតហេតុ

​ខេត្ត​កំពង់ធំ​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្តហ្វត​របស់​ក្រុមហ៊ុនឡា​វីតា បុក​គ្នា​ជាមួយ​រថយន្ដ​កាមរី​ឆ្លាម​មួយគ្រឿង​ផ្សេង​ទៀត​ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​វ៉េវ​ពេញទំហឹង​ក្នុងទិសដៅ​បញ្ចាស់ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​ព្រលប់​ថ្ងៃទី​១០​ខែ​មិនា​ឆ្នាំ​២០១៥​ស្ថិត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​០៦​ក្នុងភូមិ ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។ ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្តហ្វត​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y 0464 បុក​គ្នា​ជាមួយ​រថយន្ដ​កាមរី​ឆ្លាម​ពណ៍​ស្ករ ពាក់​ផ្លាកលេខ ភ្នំពេញ 2A 9413 រួច​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ដែល​ពាក់​ផ្លាកលេខ 1D 2506 កំពុង​តែ​ជិះ​ដឹក​កូនស្រី​ហើយ​ជ្រុល​បន្ដ​ទៅ​បុក​រថយន្ដ​ពណ៍​ក្រហម​ដឹក​ដី​របស់​ក្រុមហ៊ុន​ចិន​ធ្វើ​ថ្នល់​ដែល​បាន​ចត់​ចោល​ពេញទំហឹង បណ្តា​ឲ្យ​បុរស​អ្នកជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្តង​។ ប្រភព​បន្ថែម​លោក ហេន ឈុន គ័រ អធិការ​ស្រុក​កំពង់ស្វាយ​បាន​អោយដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មាន​ឈ្មោះ​សាត បៀ​ន ភេទ​ប្រុស​អាយុ​២៩ ឆ្នាំ បាន​ជិះ​ម៉ូតូ​ជា​កូនស្រី​អាយុ​៤​ឆ្នាំ រងរបួស រស់នៅ​ភូមិ រ៉ូង ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​បាន​រត់គេចខ្លួន​បាត់​បន្សល់​ទុក​តែ​រថយន្ត​២​គ្រឿង​នៅ​កន្លែងកើតហេតុ​តែ​ប៉ុណ្ណោះ​។ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើ​ការវាស់វែង​រួច​អូស​យក​រថយន្ត​និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក ដើម្បី​រងចាំ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​។​រីឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រងរបួស​ត្រូវ​បញ្ចូនទៅ​មន្ទីរពេទ្យ​។​
Image181

មតិយោបល់